សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យរដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ក្នុងខេត្តកែប
យោងៈ លិខិតលេខ ១០៦២៣ សហវ.លស.អទច ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីសំណើរៀបចំដាក់ឱ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ តាមនីតិវិធី ដេញថ្លៃជាសាធារណៈ និងជំរុញការប្រមូលចំណូលបង់ចូលថវិការាជធានី ខេត្ត។
រដ្ឋបាលខេត្តកែប សូមជម្រាបជូនដល់សាធារណជន ដែលមានបំណងដេញថ្លៃភាស៊ី ឱ្យបានជ្រាបថា៖ ការ រៀបចំដេញថ្លៃភាស៊ីគ្រប់ប្រភេទរួមមាន ផ្សារកែប, ផ្សារសេះស, សត្តឃាតដ្ឋានជ្រូកក្រុងកែប, ចំណតជលយានយន្ត ទេសចរណ៍ផែកែប-កោះទន្សាយ ដែលស្ថិតក្នុងខេត្តកែប សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅជា សាធារណៈតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
-កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
-កាលបរិច្ឆេទដេញថ្លៃនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤
-កន្លែងទទួលពាក្យសុំចូលដេញថ្លៃនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប - កាល
បរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០ នាទីល្ងាច